ឆាកជិវិតមនុស្សយើងប្រៀបបានទៅនឹងពន្លឺភ្លើងទៀនដែលគេដុតបំភ្លឺភាពងងឹតនៃកូនខ្ទមតូចមួយអញ្ជឹង។
ទៀនមួយដើមអាចបំភ្លឺបានយូរប៉ុណ្ណាទៅ?វាប្រាកដណាស់ដែលថាវានឹងរលត់ពន្លឺនៅវេលាសមរម្យណាមួយ
ជាក់ជាមិនខានឡើយ។ យ៉ាងណាមិញជិវិតនៅលើលោកាលោកិយយើងនេះក៏មិនខុសគ្នាដែរណាគង់តែនឹង
រលត់សង្ខារគ្រប់ៗគ្នានឹង ទាស់ត្រង់ថាវាយូរឬក៏ឆាប់ហើយមានន័យកំរិតណាមិនអញ្ចឹងឬ?ទៀនមួយដើម
អាចឆេះអស់បានរលត់ឬ អាចរលត់ពាក់កណ្តាលទីដោយសារគេលែងត្រូវការឬអាចដោយសារកម្លាំងនៃវា
យោរបក់បោកឲ្យរលត់ក៏ថាបានដែរ តែដឹងតែត្រូវរលត់ មិនអាចឆេះរហូតទេណា ។ ជិវិតយើងក៏ចឹងដែរជួន
កាលក៏ចាស់ស្លាប់ ហើយជួនកាលក៏ស្លាប់ទាំងនៅក្មេងខ្ចីក៏ថាបានដែរមើលមិនឃើញ ថាមិនត្រូវទាយក៏មិន
ដឹងដែរ។ អញ្ចឹងហើយសូមធ្វើឲ្យជិវិតអ្នកប្រកបដោយអត្ថន័យណា។ ត្រូវធ្វើជិវិតឲ្យសប្បាយរីករាយពោរ
ពេញដោយក្តីសង្ឃឹមនឹងជំនឿជាក់លើខ្លួនឯង កុំបោះបង់ក្តីប្រាថ្នាណា តែកុំសប្បាយខុសផ្លូវណាហើយសូម
ចងចាំជានិច្ចថាវាយោរនឹងតាមយារយីអ្នកគ្រប់វេលា។កុំបណ្តោយខ្លួនតាមវាយោរណា។ ខំតស៊ូទៅមុខជា
និច្ចណា ៕
ពន្លឺនៃជីវិត


0 comments:
Post a Comment