ពុទ្ធប្រវត្តិ

ពុទ្ធប្រវត្តិ រាជវង្ស កំណើតព្រះបាទសុទ្ធោទនរាជវង្សគោត្តមព្រះរាជាបក្សសម្ព័ន្ធសាក្យៈសោយរាជសម្បត្តិនៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាមសិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័ន្ធកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរ កបិលពស្តុ ព្រះនាងសិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយមានភ្លុក ៦ ចុះពីស្ថានតុសិតហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំទំនាយថាព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុប ខ្ពស់អស់សព្វសត្វទាំងពួង ។ តាមរឿងនិទានខ្លាះថា ទេវបុត្តសន្តុសិត យាងចុះពីឋានតុសិតមកចាប់ កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយា ទ្រង់ធ្វើដំណើរយាងទៅកាន់នគរទេវទហៈដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះភរិយាត្រូវទៅប្រសូត្របុត្រនៅនគរឬផ្ទះខាងភរិយា។ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ ក៏ប្រសូតបុត្រ នៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ...

Pages 81234 »